បរទេស ៖ ក្រសួងយុត្តិធម៌ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា មួយក្នុងចំណោមក្រុមហ៊ុន វិស្វកម្មដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះក្រុមហ៊ុនវិស្វកម្ម និងសំណងកូរ៉េខាងត្បូង SK គឺមានទោសក្នុងការលួចបន្លំ ក្នុងដំណើរឲ្យទទួលបានកុងត្រា សាងសង់មួយ ដែលមានតម្លៃជាទឹកប្រាក់ រាប់រយលានដុល្លារ ពីកងទ័ពសហរដ្ឋអាមេរិក។
យោងតាមឯកសារនានា បានឲ្យដឹងថា ក្រុមហ៊ុនវិស្វកម្មនិងសំណង់កូរ៉េខាងត្បូង SK បានទទួលកុងត្រាក្នុងឆ្នាំ២០០៨ នៅជំរុំ Camp Humphreys ជាទីបញ្ជាការរបស់ កម្លាំងអាមេរិកប្រចាំនៅកូរ៉េ ដោយផ្តល់ប្រាក់សូកដល់មន្ត្រីម្នាក់ ជាមួយនឹងកងកម្លាំងវិស្វកម្មសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ដោយមានទាហាន និងជនស៊ីវិលប្រមាណ៤២.០០០នាក់ ជំរុំទ័ព Camp Humphreys នេះ គឺជាមូលដ្ឋាននៅបរទេសដ៏ធំបំផុត របស់កងទ័ពសហរដ្ឋអាមេរិក និងជាគម្រោងសំណង់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រក្រសួងការពារជាតិ សហរដ្ឋអាមេរិក ហើយស្ថិតក្រោមកិច្ចព្រមព្រៀង ចែករំលែកការចំណាយ លើការពាតជាតិ ប្រទេសកូរ៉េខាងត្បូង បានចេញប្រាក់ប្រមាណ ៩០ភាគរយ នៃគម្រោងពង្រីកនោះ ៕ ប្រែសម្រួល៖ប៉ាង កុង