ព្រឹត្តិការណ៍

Amazon សុំឲ្យប៉ូលីស ផ្អាកបច្ចេកវិទ្យា កំណត់សំគាល់មុខ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែំមិថុនានេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នៅសប្តាហ៍នេះបានអំពាវនាវ ដល់ក្រុមប៉ូលីសអាមេរិក គួរផ្អាកប្រើប្រាស់បច្ចេកវិទ្យាទាំងឡាយ ដែលមានមុខសំគាល់អត្តសញ្ញាតិ តាមរយៈការស្កេនមុខ។

នៅសប្តាហ៍នេះផងដែរ ក្រុមហ៊ុន IBM ក៏បានធ្វើការលើកឡើង ដូចគ្នានេះដែរហើយក៏បានប្រកាសដែថា ខ្លួននឹងបញ្ចប់រាល់កម្មវិធីទាំងឡាយ របស់ខ្លួនដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យានេះ ដោយអះអាងថាវា នឹងធ្វើឲ្យមាន ការរើសអើងពូជសាស។

Amazonបាននិយាយដែរថា ខ្លួនបានផ្ញើសំណើនេះ ទៅកាន់ក្រុមមន្ត្រីតាក់តែងច្បាប់ របស់អាមេរិករួចរាល់ហើយ ហើយសង្ឃឹមថា នឹងមានការផ្អាកការប្រើប្រាស់កម្មវិធី សំគាល់មុខទាំងអស់យ៉ាង ហោចណាស់ ក្នុងរយៈពេល១ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top