កីឡាករខ្សែប្រយុទ្ធអង់គ្លេស Walcott ត្រូវបានគេជឿជាក់ថា ទំនងជានឹងមិនអាចបង្ហាញវត្តមាន ជូនក្លឹបEvertonឡើយ ដើម្បីចូលរួមប្រកួត ដែលនៅសេសសល់ទាំងឡាយ ពេលដែលរដូវកាល២០១៩-២០២០វិលត្រឡប់វិញ។
កីឡាកររូបនេះត្រូវបាន The Mirror ចេញផ្សាយថា បានទទួលការវះកាត់របួស កាលពីថ្ងៃចន្ទដើមសប្តាហ៍ ហើយនឹងមិនអាចត្រឡប់ មកហ្វឹកហាត់វិញឡើយ ក្នុងរយៈពេល យ៉ាងហោចណាស់មួយខែទៀត។
ព័ត៌មាននេះ បានចេញផ្សាយ នៅក្រោយពេលដែលPremier League បានកំណត់បានការវិលត្រឡប់មកវិញ ដោយEverton នឹងត្រូវប៉ះក្រុមកំពូលតារាង Liverpoolនៅសប្តាហ៍ក្រោយនេះហើយ ហើយក្នុងនោះផងដែរ កីឡាករសំខាន់ជាច្រើនរូបទៀត របស់Everton ក៏ស្ថិតក្នុងបញ្ជីរបួសដែរ ដូចជា Yerry Mina និងJean Phillipe Gbaminជាដើម៕
ប្រែសម្រួល៖ស៊ុនលី