ព្រឹត្តិការណ៍

ចិននិយាយថា អាមេរិកគួរតែដោះស្រាយ ក្តីព្រួយបារម្ភកូរ៉េខាងជើង

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយ ក្តីព្រួយបារម្ភកូរ៉េខាងជើង ស្របពេលមានភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុង សន្និសីទកាសែតមួយថា ហេតុផលមួយ សម្រាប់ការធ្វើឲ្យធ្លាក់ចុះដុនដាប ក្នុងចំណងមិត្តភាពទ្វេភាគី ចាប់តំាងពីជំនួបកំពូលមួយ ក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ គឺព្រោះតែក្តីព្រួយបារម្ភស្របច្បាប់ របស់ប្រទេសកូរ៉េខាងជើង មិនត្រូវបានបំបាត់។

ចំណែកប្រព័ន្ធ ផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង មើលឃើញប្រយោជន៍តិចតួច ក្នុងការរក្សាចំណងមិត្តភាពផ្ទាល់ខ្លួន រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់ នូវគោលនយោបាយជាសត្រូវ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top