ព្រឹត្តិការណ៍

សាជាថ្មីអាមេរិកសន្យា ដកទ័ពបន្ថែមពីអ៊ីរ៉ាក់ ហើយបញ្ជាក់ថា គ្មានបំណង ចង់តាំងមូលដ្ឋានអចិន្ត្រៃយ៍ឡើយ

បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការប្រកាសសន្យាម្តងទៀតថា ខ្លួននឹងបន្តធ្វើការកាត់បន្ថយ កងកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ិរ៉ាក់ ហើយខ្លួនមិនដែលមានផែនការ ក្នុងការដាក់ទីតាំងនៅប្រទេសនេះ ជារៀងរហូតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងភាគីអាមេរិក និងអ៊ីរ៉ាក់បានបញ្ជាក់បន្ថែមទៀតថា ក្រុមគណប្រតិភូនៃប្រទេសអ៊ីរ៉ាក់ ដែលដឹកនាំដោយ លោកអនុរដ្ឋមន្ត្រីការបរទេស Abdul Karim Hashim បានជួបពិភាក្សាគ្នា ជាមួយនឹងក្រុមគណៈប្រតិភូអាមេរិក ដឹកនាំដោយលោកអនុរដ្ឋមន្ត្រីការបរទេស សម្រាប់កិច្ចការងារនយោបាយ David Hale។

គួរបញ្ជាក់កិច្ចពិភាក្សាគ្នា បែបយុទ្ធសាស្ត្រ ត្រូវបានធ្វើឡើង តាមរយៈវិដេអូខល ដែលជាផ្នែកមួយនៃកិច្ចការងារ ដែលត្រូវធ្វើនៅក្រោយកិច្ចព្រមព្រៀង យុទ្ធសាស្ត្រមួយដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០០៨រវាងភាគីទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top