បច្ចេកវិទ្យា

កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះ ផ្កាយរណបយោធា លើកដំបូង នៅខែក្រោយនេះ

សេអ៊ូល៖ ផ្កាយរណបទំនាក់ទំនង យោធាដំបូងបង្អស់ របស់កូរ៉េខាងត្បូង អាចត្រូវបានបាញ់បង្ហោះ ទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស Kennedy នៅខែក្រោយនេះ បើយោងតាមរបាយការណ៍ របស់សហរដ្ឋអាមេរិក។

គម្រោងនេះគឺជាផ្នែកមួយ នៃការរៀបចំ ដើម្បីទូទាត់ការទិញយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូង ពីក្រុមហ៊ុន Lockheed Martin ។

ផ្កាយរណប Anasis-II អាចលើកចេញពីរ៉ុក្កែត Falcon 9 ដោយក្រុមហ៊ុន អវកាសពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ SpaceX នៅសប្តាហ៍ទី ២ នៃខែកក្កដា ទោះបីជាកាលវិភាគ ត្រូវផ្លាស់ប្តូរក៏ដោយ នេះបើយោងតាម របាយការណ៍របស់ Spaceflight Now ដែលជាកន្លែង ចុះផ្សាយព័ត៌មានជំនាញ ផ្នែកអវកាស និងអាកាសចរណ៍៕
ដោយ ឈូក បូរ៉ា

Most Popular

To Top