SEATTLE៖ ក្រុមហ៊ុន Microsoft Corp បាននិយាយថា ខ្លួនកំពុងរង់ចាំបទបញ្ជា មុនពេលលក់បច្ចេកវិទ្យា ស្គាល់ផ្ទៃមុខឲ្យប៉ូលីស ធ្វើឲ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនធំ ចុងក្រោយបង្អស់ ដែលងាកចេញ ពីអាជីវកម្ម បន្ទាប់ពីការតវ៉ា ប្រឆាំងនឹងភាពឃោរឃៅ នៃការអនុវត្តច្បាប់ និងភាពលម្អៀង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សេចក្តីប្រកាសនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីគូប្រជែងក្រុមហ៊ុន Amazon.com Inc បានប្រកាសថា ខ្លួននឹងផ្អាកការប្រើប្រាស់ ប៉ូលីសរបស់ខ្លួន សម្រាប់សេវាស្គាល់ផ្ទៃមុខ ដែលប្រើរយៈពេលមួយឆ្នាំហើយ ក្រុមហ៊ុនអាជីវកម្ម ម៉ាស៊ីនអន្តរជាតិបាននិយាយថា ខ្លួននឹងមិនផ្តល់ នូវកម្មវិធីនេះ ជាទូទៅឡើយ។
សេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានធ្វើការ លើគោលការណ៍ និងច្បាប់សម្រាប់ការប្រើប្រាស់កម្មវិធីនេះ។ យើងមិនលក់បច្ចេកវិទ្យា ទទួលស្គាល់ផ្ទៃមុខរបស់យើង ទៅនាយកដ្ឋានប៉ូលីស សហរដ្ឋអាមេរិក នៅថ្ងៃនេះទេ ហើយរហូតដល់ មានច្បាប់ជាតិ រឹងមាំដែលមានមូលដ្ឋាន នៅក្នុងសិទ្ធិមនុស្សយើង នឹងមិនលក់បច្ចេកវិទ្យានេះទៅឲ្យប៉ូលីសទេ ។
មរណភាពរបស់លោក George Floyd ជាបុរសស្បែកខ្មៅបង្កឡើង ដោយមន្រ្តីស្បែកសម្នាក់ យកជង្គង់សង្គត់ នៅត្រង់ករបស់លោក អស់រយៈពេលជិត ៩ នាទី បានធ្វើឲ្យមានការតវ៉ាទូទាំងពិភពលោកប្រឆាំង នឹងវិសមភាពពូជសាសន៍។ ការព្រួយបារម្ភ ក៏បានកើតឡើងផងដែរថា តើការទទួលស្គាល់មុខ អាចត្រូវបានប្រើប្រឆាំង នឹងក្រុមអ្នកតវ៉ា ដោយអយុត្តិធម៌៕
ដោយ៖លី ភីលីព