កីឡា

IOC និងអ្នករៀបចំ ព្រឹត្តិការណ៍​ អូឡាំពិក ទីក្រុងតូក្យូ បង្ហាញចំណុចសំខាន់ ២០០ ដើម្បីសម្រួល ដល់ការប្រកួត

GENEVA៖ ប្រភពដែលស្និទ្ធ នឹងបញ្ហានេះ បាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអ្នករៀបចំព្រឹត្តិការណ៍ អូឡាំពិក បានបង្ហាញចំណុចសំខាន់ ជាង ២០០ ដើម្បីសម្រួល ដល់ព្រឹត្តិការណ៍អូឡាំពិក រដូវក្តៅនៅឆ្នាំក្រោយ ខណៈការកាត់បន្ថយផលប៉ះពាល់ ហិរញ្ញវត្ថុ នៃការពន្យារពេល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

គណៈកម្មាធិការរៀបចំ មូលដ្ឋាននឹងពិនិត្យមើលធាតុនីមួយៗ នៅក្នុងបញ្ជីហើយ គណៈកម្មការសម្របសម្រួល របស់ IOC ត្រូវបានគេរំពឹងថា នឹងធ្វើការស្នើសុំចុងក្រោយ នៅការប្រជុំក្រុមប្រឹក្សា ប្រតិបត្តិ IOC នៅខែកញ្ញា បន្ទាប់ពីមានការពិភាក្សា ជាមួយសហព័ន្ធកីឡាអន្តរជាតិ។

IOC នឹងបើកការប្រជុំក្រុមប្រឹក្សា ប្រតិបត្តិតាមអ៊ីនធើណេត នៅថ្ងៃពុធ ហើយនឹងពិភាក្សា អំពីវិធីគ្រប់គ្រងការពន្យារពេល នៃការប្រកួតដែលត្រូវបានសម្រេច ក្នុងខែមីនា ដោយសារជំងឺឆ្លងនេះ។ IOC កំពុងពិចារណាលើហេតុផលជាច្រើន នៃការប្រកួត រួមមានទីកន្លែង និងមធ្យោបាយធ្វើដំណើរ៕
ដោយ៖លី ភីលីព

Most Popular

To Top