កីឡា

ការស្ទង់មតិ៖ ចំនួន២ភាគ៣ នៃអ្នកឧបត្ថម្ភមិនបាត់បង់ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២១

តូក្យូ៖ យោងតាមការស្ទង់មតិថ្មីមួយ បានឲ្យដឹងថា អ្នកឧបត្ថម្ភសាជីវកម្មរបស់ Tokyo 2020 ចំនួន ២ ភាគ ៣ មិនបានសម្រេចថា តើត្រូវបន្តគាំទ្រ ដល់ព្រឹត្តិការណ៍អូឡាំពិកទៀតទេ ពីព្រោះព្រឹត្តិការណ៍កីឡានេះ ត្រូវលើកទៅដល់ឆ្នាំ ២០២១ ឬយ៉ាងណានោះទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការស្ទង់មតិ ត្រូវបានផ្សព្វផ្សាយ ដោយទូរទស្សន៍សាធារណៈជប៉ុន NHKថា ៦៥ ភាគរយនៃម្ចាស់ឧបត្ថម្ភ ដែលបានស្ទង់មតិ បាននិយាយថា ពួកគេមិនបានគិតអំពីថា តើត្រូវពង្រីកការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ សម្រាប់មួយឆ្នាំទៀតទេ។
ដោយសារក្រុមហ៊ុនមួយចំនួន បានសម្តែងការព្រួយបារម្ភថា សកម្មភាពផ្សព្វផ្សាយរបស់ពួកគេ នៅជុំវិញការប្រកួត អាចត្រូវបានកាត់បន្ថយ ដោយសារតែវិធានការ កាត់បន្ថយចំនួនមនុស្ស ដែលប្រឆាំងនឹងវីរុសនេះ។

ពួកគេ ក៏មានការព្រួយបារម្ភផងដែរថា ការប្រកួតកីឡា អាចត្រូវបានគេបោះបង់ចោលទាំងអស់ ដោយមានមន្ត្រីជាន់ខ្ពស់ អូឡាំពិកជាច្រើននិយាយថា អូឡាំពិកទីក្រុងតូក្យូ ត្រូវធ្វើនៅឆ្នាំក្រោយឬក៏អត់។ មនុស្សជាច្រើនក៏បាននិយាយថា ពួកគេមិនបានសម្រេចចិត្តថា តើត្រូវបន្តការឧបត្ថម្ភរបស់ពួកគេទេ ពីព្រោះពួកគេ មិនទាន់បានបើកការចរចា ជាមួយអ្នករៀបចំ ដោយបានលើកឡើងថា ពួកគេអាចនឹងបើកចំហ ឲ្យមានការបញ្ចុះបញ្ចូល។

អ្នកឆ្លើយសំណួរជាង ២ ភាគ ៣ (៦៨ ភាគរយ) បាននិយាយថា ជំងឺនេះបានប៉ះពាល់ ដល់ស្ថានភាពហិរញ្ញវត្ថុ របស់ពួកគេផ្ទាល់ ខណៈអ្នករៀបចំអូឡាំពិក ត្រូវប្រឈមនឹងការពន្យារពេល នៃការពន្យារពេល នៃព្រឹត្តិការណ៍កីឡានេះ។

អ្នករៀបចំការប្រកួតតូក្យូឆ្នាំ ២០២០ បានបដិសេធ មិនដាក់តម្លៃលើការចំណាយបន្ថែម នៃការពន្យារពេលកីឡានេះ រយៈពេលមួយឆ្នាំ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំណត់ប្រាក់ចំនួន ៨០០ លានដុល្លារ៕ ដោយ៖លី ភីលីព

Most Popular

To Top