កីឡា

លោក Bach ប្រធាន IOC និយាយថា កីឡាលើកទម្ងន់ អាចធ្វើឲ្យបាត់បង់ ឳកាលសម្រាប់កីឡាអូឡាំពិក

ATHENS ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ បាននិយាយថា កីឡាលើកទម្ងន់អាច នឹងបាត់បង់កន្លែងរបស់ខ្លួន នៅក្នុងកីឡាអូឡាំពិក នាពេលអនាគត ប្រសិនបើការស៊ើបអង្កេតកំពុង បន្តលើសហព័ន្ធកីឡាអន្តរជាតិ (IWF) បង្ហាញពីអំពើពុករលួយ កាន់តែច្រើន។

របាយការណ៍ឯករាជ្យ កាលពីសប្តាហ៍មុនបាននិយាយថា IWF ត្រូវបានញាំញីដោយអំពើពុករលួយ រាប់សិបឆ្នាំដែលរៀបចំឡើង ដោយអតីតប្រធាន ដែលជាអ្នកមានអំណាច លោក Tamas Ajan រួមទាំងការទិញសន្លឹកឆ្នោតលាក់បាំង និងប្រាក់ចំនួន ១០,៤ លានដុល្លារដោយមិនអាចរាប់បញ្ចូលបាន ហើយលោក Ajan បានបដិសេធរាល់ការធ្វើខុស។
លោក Thomas Bach ប្រធាន IOC បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានជាក់ស្តែងថា យើងមានការព្រួយបារម្ភ និងតក់ស្លុតយ៉ាងខ្លាំង ចំពោះរបាយការណ៍នេះ និងវិសាលភាព នៃសកម្មភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ ទាក់ទងទៅនឹងការប្រឆាំង សារធាតុហាមឃាតក្នុងកីឡា និងអភិបាលកិច្ច។

លោកបានបន្តថា យើងបានបញ្ជាក់យ៉ាងច្បាស់ អាស្រ័យលើលទ្ធផល នៃការរកឃើញរបស់គណៈកម្មការ ត្រួតពិនិត្យ IWF ថា យើងរក្សាសិទ្ធិសម្រាប់វិធានការ ដែលអាចឈានដល់គោលដៅ រាប់បញ្ចូល ប៉ុន្តែមិនមានកំណត់ ចំពោះសំណួរ នៃកិឡាលើកទម្ងន់សម្រាប់កម្មវិធីការ ប្រកួតកីឡាអូឡាំពិក៕ដោយ ៖ លី ភីលីព

Most Popular

To Top