កីឡា

មនុស្ស២នាក់ នៅក្នុងក្របខណ្ឌ English Premier League ឆ្លងមេរោគកូវីដ១៩

ឡុងដ៍៖ ផ្នែកកំពូលរបស់បាល់ទាត់អង់គ្លេស បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មនុស្សពីរនាក់បានធ្វើតេស្តវិជ្ជមាននៃមេរោគកូវីដ ១៩ នៅក្នុងការប្រកួតចុងក្រោយ នៃក្របខ័ណ្ឌ Premier League ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្របខ័ណ្ឌ Premier League បានធ្វើតេស្តទៅលើកីឡាករនិងបុគ្គលិកក្លិបចំនួន. ១២០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងនោះមានមនុស្ស ២ នាក់មកពីក្លឹបផ្សេងៗគ្នា បានធ្វើតេស្តវិជ្ជមានលើមេរោគកូវីដ១៩។

មានករណីវិជ្ជមានចំនួន ១៤ ក្នុងចំណោម ៧.៤៨៧ ករណីដែលឆ្លងកាត់ការធ្វើតេស្ត ៧ លើកកន្លងមក។

ក្របខ័ណ្ឌ Premier League របស់អង់គ្លេសបានកំណត់យកថ្ងៃទី ១៧ ខែមិថុនាជាកាលបរិច្ឆេទបណ្តោះអាសន្នសម្រាប់បន្តរដូវកាល ២០១៩-២០ ។ រាល់ការប្រកួតបាល់ទាត់នៅចក្រភពអង់គ្លេស គឺត្រូវបានផ្អាក កាលពីថ្ងៃទី ១៣ ខែមីនា ដោយសារតែការផ្ទុះឡើងនៃ មេរោគកូវីដ-១៩ ។ នៅសល់ ៩២ ប្រកួតនៅ Premier League ដែលត្រូវលេងនៅរដូវកាលនេះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top