អាមេរិក៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Facebook Google Apple និង Twitter បង្កើតសម្ព័ន្ធភាព ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដើម្បីលុបបំបាត់មាតិកា រំលោភបំពានផ្លូវភេទ លើកុមារតាមអ៊ីនធើណេត ដែលជាផ្នែកមួយ នៃគម្រោងការពារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនទាំង១៨ នៅក្នុងសម្ព័ន្ធភាពបច្ចេកវិទ្យា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ បានសន្យាគាំទ្របេសកកម្មនេះ ដែលមានឈ្មោះថា “ គម្រោងការពារ” ។ វាបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យា នៃទំហំផ្សេងៗគ្នា រួមមានក្រុមហ៊ុនយក្ស Amazon, Apple, Facebook, Google, Microsoft, Twitter និង Snapchat ។
ក្រុមហ៊ុននិយាយថា ការកែលម្អវិធីសាស្រ្ត ឆ្លងឧស្សាហកម្ម នឹងជួយក្នុងការ លុបបំបាត់ការកេងប្រវ័ញ្ច និងការរំលោភបំពាន ផ្លូវភេទលើកុមារ (CSEA) មាតិកាដែលលេចឡើង នៅលើអ៊ីនធើណេត។ គម្រោងនេះរួមមានផែនការ“ សសរស្តម្ភ៥” ត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ខ្លឹមសារដ៏សាហាវ។
ក្រុមហ៊ុនរួមបញ្ចូល ទាំងការផ្តោតលើការច្នៃប្រឌិតថ្មី នៅក្នុងបច្ចេកវិទ្យា ដើម្បីរកឲ្យឃើញ និងបញ្ឈប់មាតិកាបែបនេះ ហើយលើកទឹកចិត្ត ឲ្យមានសកម្មភាព សមូហភាពកាន់តែច្រើន។ ផ្តល់ថវិកា ដល់ការស្រាវជ្រាវឯករាជ្យបន្ថែមទៀត ព្រមទំាងបង្កើនការចែករំលែកព័ត៌មាន និងតម្លាភាពកាន់តែច្រើន និងគណនេយ្យភាព៕ ដោយ៖លី ភីលីព