បរទេស៖ ប្រទេសរុស្ស៊ី និងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងផ្តោតលើបញ្ហាលីប៊ីនិងស៊ីរី ជាទីដែលប្រទេសទាំងពីរ បានគាំទ្រភាគីផ្សេងគ្នា នៅក្នុងជម្លោះ ដែលអូសបន្លាយដ៏យូរ។
ក្រសួងការបរទេស របស់ប្រទេសតួកគី បានិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្រេចចិត្ត ផ្អាកកិច្ចពិភាក្សាគ្នានោះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ នាថ្ងៃអាទិត្យនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយប្រាប់យ៉ាងដូច្នេះថា “អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងបន្តកុងត្រា និងកិច្ចពិភាក្សាគ្នា នៅក្នុងពេលខាងមុខ ហើយកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី នឹងត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងកាលបរិច្ឆេទក្រោយ”៕ ប្រែសម្រួល៖ប៉ាង កុង