ព្រឹត្តិការណ៍

លោក ពូទីន​ ៖ រុស្ស៊ីនឹងអាចទប់ទល់ អាវុធលឿន ជាងសម្លេងបាន

បរទេស ៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ថា ក្នុងពេលខាងមុខឆាប់ៗនេះ ប្រទេសរុស្ស៊ី នឹងស្ថិតនៅក្នុងឋានៈ អាចទប់ទល់អាវុធ វាយប្រហារលឿន ជាងសម្លេង ដែលប្រទេសដទៃ ដាក់ពង្រាយប្រើ ហើយទីក្រុងមូស្គូនឹងនៅមុខសហរដ្ឋអាមេរិក ក្នុងដំណើរអភិវឌ្ឍ អាវុធប្រភេទថ្មី។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីឆ្នាំមិញ ប្រទេសរុស្ស៊ី បានដាក់ពង្រាយប្រើប្រាស់ មីស៊ីលសមត្ថភាព នុយក្លេអ៊ែលឿន ជាងសម្លេងដំបូង របស់ខ្លួន ស្របពេលដែលមន្ទីរបញ្ចកោណ មានគោលដៅក្នុងការបំពេញ បន្ថែមនូវសមត្ថភាពលឿន ជាងសម្លេង នៅដើមរហូត ដល់ពាក់កណ្ដាល ទសវត្សឆ្នាំ២០២០។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូ បាននិងកំពុងតែពង្រីក សមត្ថភាពការពាររបស់ខ្លួន ស្របពេលដែលកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធសម័យ សង្គ្រាមត្រជាក់ បានបាត់បង់ នៅក្នុងអំឡុងពេល ចំណងមិត្តភាពរុស្ស៊ី ជាមួយលោកខាងលិច បានក្លាយជាកាន់តែអាក្រក់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top