ព្រឹត្តិការណ៍

ប្រទេសចំនួន ៤៣នៅទ្វីបអាហ្វ្រិក បន្តបិទព្រំដែនដដែល ដោយសារតែឆ្លង​ មេរោគកូវីដ១៩ មានសន្ទុះលឿន

ADDIS ABABA៖ នៅពេលដែលករណី ឆ្លងមេរោគកូវីដ១៩ បានកើនលើស ២២៥.១០៥ នាក់ កាលពីថ្ងៃសៅរ៍ពាសពេញ ទ្វីបអាហ្រ្វិកនោះ, ប្រទេសចំនួន ៤៣ នៅទ្វីបនេះ បច្ចុប្បន្ន គឺស្ថិតនៅក្រោមការបិទព្រំដែន ពេញលេញដដែល ដោយសារការរីករាល ដាលយ៉ាងរហ័ស ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររោគរាតត្បាត បានកើនឡើងដល់ ៦.០៤០ នាក់ ខណៈដែលមនុស្ស ១០២.៨៤៦ នាក់បានជាសះស្បើយឡើងវិញ ។ នេះបើយោងតាមទិន្នន័យ ចុងក្រោយបង្អស់ ពីមជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺអាហ្រ្វិក (Africa CDC) ។

Africa CDC បាននិយាយថា តំបន់អាហ្វ្រិកខាងជើង គឺជាតំបន់ ដែលរងផលប៉ះពាល់ ខ្លាំងបំផុតនៅទូទាំងទ្វីបនេះ ទាំងករណីឆ្លង និងចំនួនអ្នកស្លាប់។

ទីភ្នាក់ងារសុខាភិបាលឯកទេស នៃគណៈកម្មការសហភាពអាហ្វ្រិក បាននិយាយថា ប្រទេសអាហ្វ្រិក ដែលរងផលប៉ះពាល់ខ្លាំងរួមមាន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ម៉ារ៉ុក , Djibouti, នីហ្សេរីយ៉ា និងប្រទេសអាល់ហ្សេរី ៕
ប្រែសម្រួលៈ ណៃតុលា

Most Popular

To Top