ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទើបចាប់ផ្តើមប្រមូល ផ្តុំហ្វឹកហាត់ឡើងវិញ ក្រោយពីផ្អាក ដោយសារវិបត្តិកូវីដ១៩ ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករទាំងអស់បន្ត ប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយ ពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។
ដោយឡែកសម្ភារៈ ដែលចែកជូនកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២រូបរួមមាន សម្លៀកបំពាក់ សម្រាប់ហ្វឹកហាត់៤៤កំប្លេ ស្បែកជើង២២គូ ទឹកអាល់កុល ជែលលាងដៃ សាប៊ូលាងដៃ និងឧបករណ៍វាស់កម្តៅម្នាក់ មួយឈុតធំ ៕
ដោយ៖លី ភីលីព