ព្រឹត្តិការណ៍

កូរ៉េខាងត្បូង កំពុងរក្សាជំហរត្រៀមខ្លួន លើគ្រប់ស្ថានការណ៍ បង្កដោយកូរ៉េខាងជើង

សេអ៊ូល៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងរក្សាជំហរត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹង គ្រប់ស្ថានការណ៍ ដែលពាក់ព័ន្ធនឹង ប្រទេសកូរ៉េខាងជើង។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានអំពីសកម្មភាព យោធាក្នុងការតវ៉ាចំពោះការខកខាន របស់ក្រុងសេអ៊ូល ក្នុងការបញ្ឈប់អ្នករត់ចោលជួរ ពីការបង្ហោះខិតប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ឆ្លងកាត់ព្រំដែន។

កាលពីដើមខែនេះលោកស្រី គីម បានព្រមានថាកតិកាសញ្ញា យោធានឹងត្រូវទុកជាមោឃៈ ហើយគម្រោងផ្លាស់ប្តូរផ្សេងទៀត ត្រូវបានបញ្ឈប់ដោយសារតែ យុទ្ធនាការខិត្តប័ណ្ណខាងលើនេះ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top