The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបកាំភ្លើងធំ Arsenaបានត្រៀមខ្លួន រួចជាស្រេច ហើយក្នុងការលក់កីឡាករ ខ្សែការពារស្លាប Ainsley Maitand Niles ដើម្បីអាចប្រមូល យកលុយ២០លានផោន មកសម្រេចផែនការ មួយផ្សេងទៀត។
កីឡាករ Niles ត្រូវបានគេជឿជាក់ថា មិនមានឈ្មោះនៅក្នុង ការចង់បាន របស់គ្រូបង្វឹកក្លឹបលោក Mikel Arteta ទៀតឡើយហើយ នឹងអាចនឹងក្លាយទៅជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករមួយចំនួន ដែលត្រូវចាកចេញពីក្លឹប នៅចុងរដូវកាលនេះ ។
ស្របពេលដែលក្លឹបនឹង មិនមានលទ្ធភាពក្នុងការ ទិញយកខ្សែប្រយុទ្ធចំណូលថ្មីនោះ លោក Arteta បានត្រៀមផែនការដ៏ធំមួយ គឺបន្តកុងត្រាថ្មី ជូនកីឡាករ Aubameyang ដែលក្នុងនោះកញ្ចប់ ប្រាក់២០លានផោន ដែលប្រមូលបានពីការ លក់កីឡាករ Niles នឹងយកមកប្រើប្រាស់ ដើម្បីការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី