បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការនេះ បានឲ្យដឹងថា កាលីហ្វ័រញ៉ាបានប្រកាសថា នឹងបើកទ្វាររបស់ខ្លួនជាពិសេស សម្រាប់ក្រុមហ៊ុន លក់រាយទាំងឡាយរបស់ខ្លួនឡើងវិញ ទោះបីជាអ្នកស្លាប់ ដោយសារកូវីដ១៩ បានកើនឡើងទៅដល់ ៥ពាន់នាក់ហើយក្តី។
មានការលើកឡើងខុសគ្នា រវាងពលរដ្ឋ២ក្រុមដែលអ្នកខ្លះ បានបញ្ជាក់ពីក្តីបារម្ភថា នឹងអាចកើតមានការផ្ទុះជំងឺរាតត្បាតនេះបន្ថែមទៀត ចំណែកឯអ្នកខ្លះ បានបង្ហាញអារម្មណ៍សាទរ ចំពោះការប្រកាសនេះ ដើម្បីចង់ឲ្យសេដ្ឋកិច្ច ត្រឡប់មកធម្មតាវិញ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ កាលីហ្វ័រញ៉ាមានអ្នកឆ្លងវិរុសកូវីដ១៩ នេះ កើនទៅដល់១៥០០០០នាក់មកហើយ ចំណែកដែលអ្នកបាត់បង់ជីវិត មានទៅដល់៥០៦១នាក់ ដោយក្នុងនោះពាក់កណ្តាល គឺស្លាប់នៅក្នុង ទីក្រុងឡូសអេញជឺឡេស៕
ប្រែសម្រួល៖ស៊ុនលី