អាហ្វ្រិកខាងត្បូង៖ អ្នកធ្វើដំណើរតាមឆ្នេរខ្សាច់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញ មឹកយក្សសមុទ្រដ៏កម្រមួយក្បាល ដែលមានប្រវែងប្រហែល ៤,៣០មែត្រ ដេកងាប់នៅលើច្រាំង នៃឆ្នេរសមុទ្រ Britannia ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រូបភាពសត្វសមុទ្រទឹកជ្រៅៗ ត្រូវបានសាក្សីផ្ទាល់ភ្នែក ដែលបង្ហាញពីទំហំ នៃបិសាចសមុទ្រ ប្រហែលជា៤៤០ ផោន។ មឹកយក្សពិបាកនឹងឃើញវាណាស់ ដោយមិនត្រូវបានក្រុមអ្នកស្រាវជ្រាវ ថតរូបកាលពីមុនឆ្នាំ២០០២ ហើយទើបតែត្រូវបានថត ជាលើកដំបូងនៅឆ្នាំ២០០៦ ។
ក្រុមនេះរួមទាំង Adéle Grosse បានថតវីដេអូនោះ ពិតជាមានសំណាងណាស់ ដែលបានជួបគ្នាយ៉ាងជិតស្និទ្ធ ជាមួយបិសាចដ៏កម្រនៃជ្រៅ។ មឹកយក្សអាចធំពេញរូបរាង បានប្រវែង១០ម៉ែត្រ ហើយទំហំដ៏គួរឲ្យរន្ធត់របស់វា ត្រូវបានគេគិតថា បានជំរុញឲ្យមានជំនឿ លើអត្ថិភាពនៃបិសាចសមុទ្រ ក្នុងទេវកថា។ វាមានមាត់រាងដូចចំពុះធំ ត្រូវបានប្រើ ដើម្បីលេបត្របាក់ត្រីសមុទ្រជ្រៅ និងប្រភេទមឹកតូចៗ ដែលវាទាញចូល ជាមួយដៃដ៏រឹងមាំរបស់វា។
កាលពីដើមឆ្នាំនេះ ហ្សែនពេញលេញនៃសត្វថនិកសត្វ ត្រូវបានបង្កើតឡើងជាលើកដំបូង ហើយបានបង្ហាញថា វាមានភាពវៃឆ្លាតខ្ពស់ មិនឆ្ងាយពីមនុស្សទេ។
មឹកអាថ៌កំបាំង ដែលត្រូវបានគេស្គាល់ថា Architeuthius dux មានភ្នែកធំទូលាយ ដូចចានអាហារពេលល្ងាច និងដៃដែលចាប់យក បានពីចម្ងាយ ១០ យ៉ាត៕ ដោយ៖លី ភីលីព