ព្រឹត្តិការណ៍

ប្រព័ន្ធឃ្លាំមើល AI ថ្មីសន្យាថា នឹងវាយតម្លៃពីរបៀបលាងដៃ របស់ប្រជាជន ក្នុងបន្ទប់ទឹកសាធារណៈនៅជប៉ុន

ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ចង់យកការទស្សន៍ទាយ ចេញពីបច្ចេកទេសលាងដៃ ឲ្យបានត្រឹមត្រូវជាមួយ នឹងប្រព័ន្ធឃ្លាំមើលAI ថ្មីបង្ហាញពីសកម្មភាពមនុស្ស ដែលលាងដៃយ៉ាងប្រញាប់ប្រញាល់ ឬមិនប្រើសាប៊ូគ្រប់គ្រាន់ សម្រាប់ការពារមេរោគកូរ៉ូណាឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កម្មវិធីត្រូវបានគេហៅថា ‘Actlyzer’ ប្រព័ន្ធទទួលស្គាល់ចលនាលាងដៃ ដោយប្រព័ន្ធ AI ត្រូវបានបង្កើតឡើង ដោយមន្ទីរពិសោធន៍ Fujitsu និងត្រូវបានគេកំណត់គោលដៅ សម្រាប់ប្រើប្រាស់នៅក្នុង ឧស្សាហកម្មសេវាកម្មអាហារជប៉ុន ដែលការត្រួតពិនិត្យអនាម័យ បុគ្គលិកជារឿងធម្មតា។

Fujitsu ជឿជាក់ថា ប្រព័ន្ធ ‘Actlyzer’ ក៏អាចត្រូវបានប្រើ នៅក្នុងមន្ទីរពេទ្យ សាលារៀន សណ្ឋាគារ ពហុកីឡដ្ឋាន និងកន្លែងសាធារណៈដទៃទៀត ដែលមានមនុស្សជាច្រើន អាចមានបន្ទប់សម្រាក។

COVID-19 បាននាំមកនូវការយកចិត្តទុកដាក់ថ្មី ចំពោះការអនុវត្តការលាងដៃ ដោយសុវត្ថិភាព ក្រុមហ៊ុននិយាយថា ‘Actlyzer’ អាចជាផ្នែកសំខាន់មួយ នៃយុទ្ធនាការសុវត្ថិភាពសាធារណៈធំ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ៕ ដោយ៖លី ភីលីព

Most Popular

To Top