កីឡា

មេដឹកនាំអូឡាំពិក អាមេរិក សម្លឹងមើលការផ្លាស់ប្តូរ លើការតវ៉ា ចំពេលអត្តពលិក មានការ ប្រយ័ត្នប្រយែង

DENVER ៖ ប្រធានគណៈកម្មាធិអូឡាំពិក និងប៉ារ៉ាឡាំពិក របស់សហរដ្ឋអាមេរិក បើកចំហ ចំពោះបញ្ហាប្រឈម នៃច្បាប់របស់ IOC ដែលបានរឹតត្បិត ការតវ៉ានៅព្រឹត្តិការណ៍ ការប្រកួតអូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ទន្ទឹមនឹងនេះអត្តពលិកមួយចំនួន ដែលសហព័ន្ធកំពុងព្យាយាម ជួយដោយខឹងពួកគេត្រូវ បានគេទុកឲ្យនៅឆ្ងាយ ពីការសម្រេចចិត្តសំខាន់ៗ ។
សហព័ន្ធឆ្លើយតបទៅ នឹងការធ្វើបាតុកម្ម ទូទាំងប្រទេស បន្ទាប់ពីការសម្លាប់ របស់George Floyd’ បាននិយាយថា សហព័ន្ធនេះនឹងឈរ នៅជាមួយអ្នកដែល ទាមទារសមភាព ។
បន្ទាប់ពីនោះ នាយកប្រតិបត្តិ លោកស្រី Sarah Hirshland បានប្រកាសអំពីការបង្កើត ក្រុមការងារ របស់អត្តពលិកដែលនឹងមើលទៅការ ផ្លាស់ប្តូរច្បាប់ ដែលមានជាយូរមកហើយរបស់ IOC ហាមឃាត់ការតវ៉ា ខាងនយោបាយ លើមេដាយអូឡាំពិក ។

ប៉ុន្តែការបង្ហាញជាលើកដំបូង នៃការគាំទ្រដល់អត្តពលិក ត្រូវបានធ្វើឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗដោយ Gwen Berry ជាកីឡាការិនីចោលដុំដែក ជនជាតិអាហ្រ្វិក បានធ្វើការសាកល្បង រយៈពេល ១២ ខែពី USOPC បន្ទាប់ពីនាងបានលើកដៃ របស់នាងទៅលើមេដាយ កាលពីរដូវក្តៅ មុនការប្រកួត Pan American Games ៕ដោយ៖លី ភីលីព

Most Popular

To Top