ស្របពេលដែលលីគកំពូល អង់គ្លេសត្រៀមត្រឡប់មកវិញនោះ មានការលើកឡើងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy នឹងសម្រេចបានគ្រាប់បាល់ បន្ថែមដើម្បីក្លាយឈ្មោះជាកីឡាករដែលមាន វ័យចំណាស់ជាងគេក្នុងការ លើកពានរង្វាន់ស្បែកជើងមាស។
ប្រសិនបើជាអាចទៅរួចមែននោះ Vardy នឹងបំបែកឯកទក្តកម្មនេះពី អតីតកីឡាករខ្សែប្រយុទ្ធតោខៀវ Chelsea គឺកីឡាករDidier Drogba ។Vardy អាចរកបាន១៩គ្រាប់ មកហើយចាប់តាំងពីមុនរដូវកាល ត្រូវបានផ្អាកក្នុងវ័យ៣៣ឆ្នាំ ទៅហើយហើយបច្ចុប្បន្ននៅសល់៩ប្រកួតទៀត មុនការបញ្ចប់រដូវកាល។
បច្ចុប្បន្ន Vardy កំពុងឈរនៅលេខរៀងទី១ ឈរពីលើកីឡាករចំណាត់ថ្នាក់លេខរៀងទីគឺ Emerick Aubameyang ខណៈដែលឯកទក្តកម្មចាស់របស់ Drogba អាចរកបានគ្រាប់បាល់ដល់ទៅ២៩គ្រាប់ក្នុងគ្រា ដែលគាត់មានអាយុ៣២ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី