ព្រឹត្តិការណ៍

រូបភាពផ្កាយរណបថ្មីបង្ហាញ ពីពពកធីលីដ៏ធំមួយ ពីសាហារ៉ាកំពុងរសាត់នៅ ទូទាំងអាត្លង់ទិកអាចទៅ ដល់រដ្ឋតិចសាស

រដ្ឋតិចសាស ៖អ្នកវិទ្យាសាស្ត្រអាកាសធាតុ បាននិយាយថា ពពកធូលីដ៏ធំសម្បើមមួយពីវាលខ្សាច់សាហារ៉ា កំពុងត្រូវបានរសាត់ពេញមហាសមុទ្រអាត្លង់ទិក ហើយអាចទៅដល់ភាគខាងត្បូងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នេះបើយោងតាមរូបភាពផ្កាយរណប ឲ្យដឹងថា  ពពកធូលីដ៏ធំ និងវែងបានធ្វើដំណើរឆ្ងាយពីឆ្នេរអាហ្រ្វិកខាងលិច ហើយអ្នកវិទ្យាសាស្ត្រអាកាសធាតុរំពឹង ថាវានឹងវាយប្រហាររដ្ឋផ្លរីដានៅដើមចុងសប្តាហ៍នេះ។ នៅពាក់កណ្តាលសប្តាហ៍ក្រោយវាអាចធ្វើដំណើរទៅដល់រដ្ឋ Louisiana និង Texas មុនពេលដែលបែកខ្ចាត់ខ្ចាយ។

នេះបើយោងតាមរបាយការណ៍ នៅក្នុងសារព័ត៌មាន Newsweek ថា ពពកធូលីទំនងជាបានកើតឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលខ្យល់ដ៏ខ្លាំងបានរុញច្រានខ្យល់លើដីខ្សាច់បក់បោកនៅលើវាលខ្សាច់ខ្ពស់ ជាងនេះទៅក្នុងបរិយាកាស។ ក្រុមអ្នកជំនាញហៅតំបន់ខ្ពស់នេះថា សាហារ៉ានខ្យល់ស្រទាប់ដែលមានកម្ពស់ពី ៥,០០០ ទៅ ២០,០០០ ហ្វីតពីលើដី ហើយជាធម្មតាសកម្មបំផុតនៅខែរដូវក្តៅជាពិសេសខែមិថុនា និងកក្កដា៕ ដោយ៖លី ភីលីព

Most Popular

To Top