ប្រវត្តិសាស្ត្រ:នៅថ្ងៃនេះកាលពី ក្នុងឆ្នាំ១៩៤០មេដឹកនាំ ណាស៊ីសអាល្លឺម៉ង់អាដូហ្វហ៊ីត្លែរបាន ចាប់ផ្តើមដំណើរទស្សនកិច្ចដើម្បី
ធ្វើការស្ទង់មើលតំបន់ដែលគួរឱ្យកត់សម្គាល់ នៅក្នុងរាជធានីរបស់ប្រទេសបារាំងដែលកំពុងត្រូវបាន កាន់កាប់ដោយអាល្លឺម៉ង់។
ក្នុងដំណើរទស្សនកិច្ចលើកដំបូង និងតែមួយគត់របស់គាត់ទៅកាន់ទីក្រុងប៉ារីសនោះ លោកហ៊ីត្លែរ ក៏បានធ្វើដំណើរទៅកាន់ផ្នូររបស់
ស្តេចណាប៉ូឡេអុងក្នុងចំណោមកន្លែងនានា។ លោកបាននិយាយនៅពេលចាកចេញថា: នោះគឺជាពេលវេលាដ៏អស្ចារ្យបំផុតនិងល្អបំផុតនៃជីវិតរបស់ខ្ញុំ។
គួររំលឹកដែរថាសមរភូមិបារាំងត្រូវបាន គេស្គាល់ផងដែរថាជាការដួលរលំនៃប្រទេសបារាំងគឺជាការឈ្លានពាន របស់អាឡឺម៉ង់ទៅកាន់ប្រទេសបារាំង និងបណ្តាប្រទេសតូចៗអំឡុងសង្គ្រាមលោកលើកទីពីរ។ ក្នុងរយៈពេលប្រាំមួយសប្តាហ៍បន្ទាប់ពីថ្ងៃទី១០ខែឧសភាឆ្នាំ១៩៤០ កងកម្លាំងអាល្លឺម៉ង់បានកម្ចាត់ពួកសម្ព័ន្ធមិត្តដោយប្រតិបត្តិការ ចល័តនិងបានវាយយកបារាំងប៊ែលហ្ស៊ិកលុចសំបួនិងហូឡង់ ដែលនាំឱ្យប្រតិបត្តិការនៅលើបណ្តាប្រទេសលោកខាងលិច បញ្ចប់រហូតដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ១៩៤៤ ។