អាមេរិក៖ តាមរបាយការណ៍ ដែលនិយាយថា មានការបង្ហោះ នៅលើបណ្តាញសង្គម Instagram បង្ហាញពីស្ត្រីដែលស្លៀកពាក់សិចស៊ី ដែលជារូបភាពអាក្រាត ពាក់កណ្តាលខ្លួន ទំនងជាលេចឡើង នៅលើកំពូលតារាងព័ត៌មាន របស់អ្នកប្រើម្នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អង្គការមិនរកប្រាក់ចំណេញ មានគោលបំណងឆ្លុះបញ្ចាំង ពីការសម្រេចចិត្តលើការដោះស្រាយ បានរកឃើញថា ស្ត្រីដែលស្លៀកខោទ្រនាប់ ឬឈុតប៊ីគីនីសទំនង ជាលេចមុខ៥៤ភាគរយ ហើយបុរស ដែលមានដើមទ្រូងគឺទំនងជា ២៨ ភាគរយ។
របាយការណ៍បានបង្ហាញថា ការកើតឡើងនៃរូបភាពមានន័យថា អ្នកប្រើប្រាស់ទាក់ទង កាន់តែច្រើនជាមួយនឹងប្រភេទ នៃការបង្ហោះទាំងនេះ ឬវាអាចជាមធ្យោបាយរបស់ Instagram ក្នុងការលើកទឹកចិត្ត ឲ្យអ្នកមានឥទ្ធិពលចែករម្លែក រូបថតពាក់កណ្តាលអាក្រាត។
ក្រុមស្រាវជ្រាវក៏បានរកឃើញថា រូបភាពដែលបង្ហាញ ពីចំណីអាហារ ឬទេសភាព គឺទំនងជាមិនមានចំនួន ៦០ ភាគរយទេ។ អ្នកនាំពាក្យFacebook ម្នាក់បានប្រាប់ សារព័ត៌មានឌៀលីម៉ែលតាមអ៊ីមែលថា ការស្រាវជ្រាវនេះ មានលក្ខណៈមិនត្រឹមត្រូវ និងបង្ហាញការយល់ច្រឡំ អំពីរបៀបដែល Instagram ដំណើរការ។
យើងដាក់ចំណាត់ថ្នាក់ ប្រកាសនៅក្នុងមតិព័ត៌មាន របស់អ្នកផ្អែកលើមាតិកា និងគណនី ដែលអ្នកបានបង្ហាញចំណាប់អារម្មណ៍ មិនមែនលើកត្តាបំពាន ដូចជាវត្តមាន របស់ខោអាវហែលទឹកទេ៕ ដោយ៖លី ភីលីព