កូរ៉េខាងត្បូង៖ អ្នកវិទ្យាសាស្ត្រអភិវឌ្ឍឧបករណ៍ ដែលមានតម្លៃត្រឹម ២៥ដុល្លារ ភ្ជាប់ត្រង់ចំណុចពិល នៅលើស្មាតហ្វូន ដោយប្រើប្រាស់ពន្លឺអ៊ុលត្រាវីយូ ដើម្បីសម្លាប់មេរោគកូរូណា និងមេរោគផ្សេងៗ លើដៃក្នុងរយៈពេល ១០ វិនាទី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍កាំរស្មី UVLEN មកពីក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានឈ្មោះដូចគ្នា ប្រើពន្លឺអ៊ុលត្រាវីយូ ដើម្បីកម្ចាត់ផ្ទៃមានមេរោគ ក្នុងរយៈពេល ១០ វិនាទី។ ឧបករណ៍ចល័ត និងទម្ងន់ស្រាល គ្រោងនឹងចេញលក់ ឆាប់ៗ ហើយនឹងមានតម្លៃ២៥ ដុល្លារ ជាប់នឹងអំពូលពិល នៅខាងក្រោយស្មាតហ្វូន។
ឧបករណ៍ ប្រើកាំរស្មីយូវីអេចអាយវីយូ (UVGI) គឺជាវិធីសាស្ត្រកម្ចាត់មេរោគ ដែលប្រើប្រភេទជាក់លាក់ នៃពន្លឺកាំរស្មីអ៊ុលត្រាវីយូ(far UVC) ពន្លឺខ្លីដើម្បីសម្លាប់មីក្រូរីស។ តម្រងបម្លែងពន្លឺស្រាល ពីពិលរបស់ស្មាតហ្វូន ទៅជាកាំរស្មីUVC ខណៈដែលឆ្លុះបញ្ចាំង ពីកាំរស្មីពន្លឺផ្សេងទៀត នៅក្នុងវិសាលគមអេឡិចត្រូម៉ាញ៉េទិច។
អង្គការសុខភាពពិភពលោក (WHO) និយាយថា វិទ្យុសកម្មកាំរស្មីយូវី អាចបណ្តាលឲ្យខូចខាត ដល់ស្បែកនិងភ្នែក រីឯប្រភពពន្លឺ UVC ធម្មតាគឺបង្កមហារីក។ ទោះយ៉ាងណាពន្លឺកាំរស្មី UVC មានរលកចម្ងាយពី ២០៧ ទៅ ២២២ ណាណូម៉ែត្រ ធ្វើឲ្យអតិសុខុមប្រាណអសកម្ម ដោយមិនបង្កគ្រោះថ្នាក់ ដល់ស្បែកដែលប៉ះពាល់៕ ដោយ៖លី ភីលីព