កីឡាករខ្សែការពារឆ្នើម Tanguy Kouassi បានសម្រេចចិត្តចុងក្រោយមួយ ដើម្បីដើរចេញពីក្លឹបបារាំង PSG ហើយដើម្បីត្រឡប់មកចូលរួម ជាមួយនឹងក្លឹបអាល្លឺម៉ង់ Bayern Munich វិញក្នុងនាមជាកីឡាករ គ្មានតម្លៃខ្លួន ។
កីឡាករដែលស្ថិតនៅក្នុងឈុត ក្រោមអាយុ១៨ឆ្នាំ របស់បារាំងរូបនេះ បានប្តូរមិនព្រមចុះកុងត្រាអាជីព ជាមួយនឹង PSG ទៅវិញ នៅនាទីចុងក្រោយ និងមានឈ្មោះជាកីឡាកររបស់ Bayern Munich ជាផ្លូវការចាប់ពីខែមិថុនានេះត ទៅហើយជាមួយនឹងកុងត្រា ដែលមានរយៈពេល៥ឆ្នាំ ។
គួរឲ្យដឹងដែរថា កីឡាករខ្សែការពារវ័យក្មេងរូបនេះ ក៏មានសមត្ថភាពលេង នៅតំបន់បម្រើបានផងដែរ ។ រដូវកាលនេះគាត់បានបង្ហាញខ្លួន ជូនក្លឹបបាន១៣ដងដែរ ហើយថែមទាំងអាចរកគ្រាប់បាល់ ៣គ្រាប់ជូនក្លឹប៕
ប្រែសម្រួល៖ស៊ុនលី