ព្រឹត្តិការណ៍

ក្នុង១ថ្ងៃ ឥណ្ឌា អាចមានសមត្ថភាព ធ្វើតេស្តរកវីរុសកូរ៉ូណា រហូតដល់ ៣០ម៉ឺននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអង្គារថា សមត្ថភាពនៃការធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ នៅក្នុងប្រទេសត្រូវបានបន្តបង្កើនការត្រួតពិនិត្យ ។

រដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋចំនួន៥,៩លាននាក់ បានចូលរួមធ្វើតេស្ត ក្នុងអំឡុងពេល២៤ម៉ោង មានវត្ថុវិភាគចំនួន ១៥៤.៩៣៥នាក់ ត្រូវបានធ្វើតេស្ត ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា “ឥឡូវនេះ ឥណ្ឌា មានសមត្ថភាពធ្វើតេស្តដែលមានវត្ថុវិភាគដល់ ៣០០.០០០នាក់ ។ សរុបនៃវត្ថុវិភាគដែលបានធ្វើតេស្ត គឺ៥.៩២១ ដែលមានវត្ថុវិភាគដែលបានធ្វើតេស្តរួចចំនួន១៥៥.៩៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង” ។

ទិន្នន័យដែលបានប្រកាសដោយរដ្ឋាភិបាល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបានកើនឡើងដល់៣៤៣.០៩១នាក់ ក្នុងនោះបូករួមទាំង៩.៩០០នាក់បានស្លាប់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top