បរទេស៖ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង មានក្តីសង្ឃឹមថា នឹងមានសន្តិភាពនិងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ ស្របពេលមានកម្តៅ ភាពតានតឹងកើន ឡើងកាន់តែខ្លាំង រវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក Zhao Lijian បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីចេញការព្រមានរួច ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបំផ្ទុះចោលការិយាល័យអន្តរ ទំនាក់ទំនងកូរ៉េ នៅទីក្រុង Kaesong ដែលស្ថិតនៅតាមតំបន់ព្រំដែន បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅលើ ឧបទ្វីបកូរ៉េ៕ ប្រែសម្រួល៖ប៉ាង កុង