ព្រឹត្តិការណ៍

ការសិក្សាថ្មីមួយ បង្ហាញពី ប្រឹងប្រែងរបស់ WHO ជាសកល ដើម្បីកែលម្អគុណភាព ខ្យល់ដែលធ្លាក់ចុះ

WHO ៖ការសិក្សាបង្ហាញថា ពាក់កណ្តាល នៃចំនួនប្រជាជនសរុបនៅលើពិភពលោកត្រូវបានប្រឈម នឹងការកើនឡើងនៃការបំពុលបរិយាកាសដោយតំបន់ខ្លះ ឈានដល់ ៥ ដងលើសកម្រិតសុវត្ថិភាពដែលកំណត់ ដោយអង្គការសុខភាពពិភពលោកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមនេះដោយសហការជាមួយអង្គការសុខភាពពិភពលោកកត់សម្គាល់ថា វាជាតំបន់ដែលមានប្រាក់ចំណូលទាប និងមធ្យមដែលមានកំហាប់ខ្ពស់បំផុត។ការរួមចំណែកវិភាគទានរួមមាន ការប្រើប្រាស់ថាមពលដោយគ្មានប្រសិទ្ធភាព ដោយក្រុមគ្រួសារ ឧស្សាហកម្ម វិស័យកសិកម្ម ដឹកជញ្ជូន និងរោងចក្រថាមពលធ្យូងថ្ម។

លោកសាស្រ្តាចារ្យ Shaddick ប្រធានវិទ្យាសាស្ត្រទិន្នន័យនិងស្ថិតិនៅសាកលវិទ្យាល័យ Exeter បានមានប្រសាសន៍ថា គោលនយោបាយរយៈពេលវែង ដើម្បីកាត់បន្ថយការបំពុលបរិយាកាសត្រូវបានបង្ហាញថា មានប្រសិទ្ធភាពនៅក្នុងតំបន់ជាច្រើន។ 

ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែមានតំបន់ មានការបំពុលបរិយាកាសកម្រិតខ្ពស់ ដែលមានគ្រោះថ្នាក់ខ្លះធំជាង៥ដងច្រើនជាងគោលការណ៍ ណែនាំរបស់អង្គការសុខភាពពិភពលោកហើយ នៅក្នុងប្រទេសខ្លះការបំពុលបរិយាកាសនៅតែកើនឡើង៕ដោយ៖លី ភីលីព

Most Popular

To Top