ភ្នំពេញ ៖ ព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ ការប្រកួតជាផ្លូវការ ដោយជោគជ័យ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅទីលានសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតប្រចាំឆ្នាំ របស់សហព័ន្ធ។
ពិធីបិទក្នុងឳកាសនោះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស កម្ពុជា ។
ព្រឹត្តិការណ៍នេះ មានសមាគមកីឡាសូហ្វតិន្នីសចំនួន០៦ ចូលរួម ៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការ នគរបាលជាតិ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងអង្គការមិត្តសម្លាញ់។ វិញ្ញាសាដែលត្រូវបានដាក់ អោយប្រកួតប្រជែងមានចំនួន០៤ ៖ វិញ្ញាសាវាយក្រុមបុរស, វាយក្រុមនារី វិញ្ញាសាយុវជន អាយុក្រោយ១៥ឆ្នាំបុរស និងវិញ្ញសាវាយក្រុមយុវជនអាយុក្រោម១៥ឆ្នាំនារី ៕
ដោយ៖លី ភីលីព