កាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា កំពុងមានទឹកចិត្ត កាន់តែខ្លាំងឡើង ដើម្បីអាចនាំយកកីឡាករ ខ្សែការពារ ប្រេស៊ីលThiago Silva មករួមក្លឹបបាននៅ ក្រោយពេលដែលកីឡាកររូបនេះ នឹងត្រូវផុតកុងត្រា ជាមួយនឹង PSG ទៅហើយនៅរដូវក្តៅនេះ។
កីឡាករវ័យ៣៥ឆ្នាំ រូបនេះនឹងអាចសម្រេចចិត្ត ជ្រើសយកក្លឹបណាមួយ ក៏បានដើម្បីបន្តអាជីព ដោយមិនមានតម្លៃខ្លួនឡើយ ប៉ុន្តែជឿជាក់ថា ប្រសិនបើចង់ផ្ទេរមក Arsenal គាត់ប្រហែលជាត្រូវ កាត់បន្ថយប្រាក់កម្រៃ ដែលធ្លាប់ទទួល បានជាមួយនឹងPSG ដើម្បីអាចវិលជួបជុំ ជាមួយនិងមិត្តរួមក្លឹបចាស់ កីឡាករ David Luiz ។
ក្នុងចំណាយពេល រយៈពេល៨ឆ្នាំមកហើយ ជាមួយនឹង PSG កីឡាករខ្សែការពារ Silva រូបនេះចុងក្រោយបំផុត នៃកុងត្រាគឺអាចទទួលបានប្រាក់កម្រៃ រហូតទៅដល់៣២៥០០០ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែជឿជាក់ថា Arsenal ក្រោមការដឹកនាំ របស់លោក Mikel Arteta នឹងគ្មានកញ្ចប់ថវិកា ក្នុងទំហំនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី