បរទេស ៖ នៅមួយថ្ងៃប៉ុណ្ណោះ ក្រោយការសម្រេចចិត្ត និងប្រកាស ដោយលោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ក្នុងការដកកងកម្លាំងយោធា អាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ នោះមកទាំង រដ្ឋាភិបាលក្រុងប៊ែរឡាំង និងអង្កការណាតូ ក្តីបានគូសបញ្ជាក់ថា អំពីសារៈសំខាន់ នៃវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។
លោករដ្ឋមន្ត្រី ការបរទេស អាល្លឺម៉ង់លោក Heiko Maas នៅអំឡុងមានវត្តមាន ទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ បាននិយាយថា ពួកយើងជឿជាក់ថាវត្តមាន របស់យោធាអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ពិតជាមានសារៈសំខាន់ សម្រាប់សន្តិសុខ សម្រាប់ទាំងអាល្លឺម៉ង់ផង អាមេរិកផង និងទូទាំងទ្វីបអ៊ឺរ៉ុបតែម្តង។
គួរឲ្យដឹងដែរថា លោកត្រាំបានប្រកាសថា នឹងចាប់ផ្តើមដកងកម្លាំងទ័ព ដែលអាមេរិកមានបច្ចុប្បន្ន ប្រមាណជា៥៥០០០នាក់ មកត្រឹមតែ២៥០០០នាក់ប៉ុណ្ណោះ ប៉ុន្តែប៉ង់តាហ្គោន បានបញ្ជាក់ថា តួលេខជាក់ស្តែងមានត្រឹម តែពី៣៤០០០ទៅ៣៥០០០នាក់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី