The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបានគេដឹងថា កំពុងចាប់ផ្តើម បើកការចរចាសាជាថ្មី ហើយអំពីលទ្ធភាព ក្នុងការបន្តកុងត្រាថ្មី ឲ្យកីឡាករខ្សែប្រយុទ្ធ Alexis Sanchez យ៉ាងហោចណាស់ បាន១រដូវកាលក្រោយថែមទៀត។
កីឡាករខ្សែប្រយុទ្ធរូបនេះ បានបន្តលេងខ្ចីជើង ជាមួយនឹងទឹកដី San Siro នេះមួយរដូវកាលមកហើយ ប៉ុន្តែត្រូវរំពឹងត្រឡប់ទៅអង់គ្លេសវិញ មុនលីគអ៊ីតាលី ត្រូវបានបញ្ចប់ប៉ុន្តែ Inter Milan កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីអាចរក្សាកីឡាកររូបនេះ បន្តលេងរហូតដល់ចប់រដូវកាលនេះ និងអាចលេងរហូតដល់ រដូវកាលក្រោយ។
សម្រាប់បិសាចក្រហម Man United វិញ ក៏ហាក់ដូចជាមិនមានជម្រើសច្រើន ដែរសម្រាប់យកកីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រឡប់មកវិញ ព្រោះថាមិនមានតំណែងឡើយ សម្រាប់ឈុតប្រកួតរបស់លោក Solskjaer ហើយបើចង់លក់គាត់ចេញ ក៏នឹងពិបាកទទួលបាន លទ្ធផលល្អផងដែរ៕
ប្រែសម្រួល៖ស៊ុនលី