បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កងកម្លាំងយោធាតួកគី បានអះអាងថា ខ្លួនបានវាយប្រហារកំទេចគោលដៅ នៃក្រុមឧទ្ទាមឃឺដ ដល់ទៅជាង៥០០កន្លែង នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសអ៊ិរ៉ាក់ ។
ក្នុងប្រតិបត្តិការ ដែលមានរយៈពេល៣៦ ម៉ោងមានឈ្មោះថា Claw Tiger កងកម្លាំងនៃប្រទេសតួកគីដោយការប្រើប្រាស់ យន្តហោះចម្បាំង ប្រភេទ F-16ជាច្រើនគ្រឿងផង និងបូករួមទាំងការ វាយប្រហារ ដោយគ្រាប់រ៉ូកែតផង ជាលទ្ធផលខ្លួនបានធ្វើឲ្យឧទ្ទាមខុសច្បាប់ នេះរងការបំផ្លិចបំផ្លាញ យ៉ាងដំណំ។
គួរឲ្យដឹងដែរថា ក្រុមឧទ្ទាមឃឺដឬ PKK ត្រូវបានប្រទេសតួកគី ព្រមទាំង សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបផង បានដាក់បញ្ចូលទៅក្នុងបញ្ជី ក្រុមភេវេរកម្មអន្តរជាតិ ហើយជាក់ស្តែងក្រុមនេះ បានបន្តសកម្មភាពធ្វើសង្គ្រាមតួចធំ ប្រឆាំងទៅនឹងរដ្ឋាភិបាល នៃប្រទេសតួកគីអស់រយៈពេលជាង៣០ឆ្នាំ មកហើយដោយឆក់យកជីវិត មិនតិចជាង៤០០០០នាក់ មកហើយនោះទេ៕
ប្រែសម្រួល៖ស៊ុនលី