ព្រឹត្តិការណ៍

ប្រវត្តិដើមខ្លះៗ នៃការកកើតទីក្រុងតូក្យូ ពិតជាគួរឲ្យ ចាប់អារម្មណ៍

បច្ចុប្បន​ទីក្រុងតូក្យូរដ្ឋធានី នៃប្រទេសជប៉ុន ត្រូវបានពិភពលោក ទទួលស្គាល់ថា គឺជាទីក្រុង ដែលគួរឲ្យចង់រស់នៅ និងធ្វើដំណើរទៅកំសាន្តបំផុត ក្នុងចំនោមទីក្រុងអស្ចារ្យ នានាលើលោក ។ ជាមួយនឹងប្រជាជនរស់ នៅប្រមាណជាង១៣លាននាក់ និងកម្រិត ជីវភាព ប្រជាពលរដ្ឋដ៏ខ្ពស់មួយ ក្នុងពេលសព្វថ្ងៃប៉ុន្តែតូក្យូ ពិតជាមានប្រវត្តិដ៏យូរលង់ណាស់ មកហើយដែរគិត ចាប់តាំងពីសតវត្សទី១២ មកម្ល៉េះ។

មុនពេល​ក្លាយ ទៅជារដ្ឋធានី នៃប្រទេសជប៉ុន ទីក្រុងតូក្យូត្រូវបានគេដឹងថា មានកំណើតដំបូងចេញ ពីកូនភូមិនេសាទ ដ៏តូចមួយដែលមានឈ្មោះថាEdo ឬមានន័យថា ជាភាសាខ្មែរថាច្រាំងទន្លេគឺ ជាទីកន្លែងប្រមូលផ្តុំ នៃការរស់នៅរបស់ក្រុមសម្ព័ន្ធ ដែលមានឈ្មោះEdo តែម្តងហើយវាបានកើតចេញ នៅក្នុងកំឡុងសតវត្សទី១២ នៃគ្រិស្តសករាជ ។ ឈានចូលមដល់ឆ្នាំ១៦៣០ តំបន់Edoនេះបានប្រមូលផ្តុំមនុស្ស មករស់នៅប្រមានជា ១៥០០០០នាក់ និងចាប់ផ្តើមកើនឡើង ជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៧២១ ទើបEdoបានប្រមូលបានមនុស្ស រស់នៅទៅដល់ខ្ទង់លាននាក់ ជាលើកដំបូង។

ក្នុង​កំឡុងសតវត្សទី១៨ Edo បានក្លាយទៅជារដ្ឋធានីផ្លូវការ របស់ប្រទេសជប៉ុន ជាលើកដំបូងហើយវា គឺស្ថិតនៅក្នុងកំឡុងពេល ដែលប្រទេសជប៉ុន មានសន្តិភាពយូរបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេដាក់ឈ្មោះ កំឡុងពេលនោះថាPax Tokugawa ហើយវាបានអូសបន្លាយ រហូតមកដល់ឆ្នាំ១៨៥៣ ជាពេលដំបូងបង្អស់ ដែលក្រុមជនជាតិអាមេរិក បានធ្វើដំណើរ មកដល់ផែ នៅក្នុងទីក្រុងនេះនិងបានបណ្តាល ឲ្យកើតចេញទៅជាការតវ៉ាប្រឆាំង ជាច្រើនពីសំណាក់ក្រុមពលរដ្ឋក្នុងស្រុក ជាមួយនឹងជនជាតិអាមេរិកទាំងនោះ។

Edoត្រូវបានផ្លាស់ឈ្មោះទៅជាTokyo ឬតូក្យូជាផ្លូវការនាអំឡុងឆ្នាំ១៨៨៩ គឺជារដ្ឋធានីដែលប្រមូលផ្តុំទៅដោយ វិស័យវប្បធម៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដ៏មមាញឹកបំផុតរបស់ប្រទេស ប៉ុន្តែប្រជាជនសរុបមានមិនដល់ ៤លាននាក់ផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top