ព្រឹត្តិការណ៍

សេដ្ឋកិច្ច របស់ប្រទេសប្រេស៊ីល ធ្លាក់ចុះជាង៩ភាគរយ

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា ធនាគារកណ្តាល របស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពសេដ្ឋកិច្ច នៅក្នុងប្រទេសប្រទេសប្រេស៊ីល ត្រូវបានគេចុះក្នុងបញ្ជី ដែលបានធ្លាក់ចុះ៩,៧៣ភាគរយ នៅក្នុងខែមេសា បើធៀបនឹងខែមីនា ដែលនាំឲ្យធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីមាននៅក្នុងកំណត់ត្រា ដែលបានរក្សាទុក នៅក្នុងឆ្នាំ២០០៣នោះ ។

យោងតាមធនាគារ ដែលបានបង្ហាញ នៅលើតារាងសកម្មភាពសេដ្ឋកិច្ច ដែលបានវាយតម្លៃ នៅក្នុងរដូវកាលសម្រាប់ខែមេសា ឆ្លុះបញ្ចាំងឲ្យឃើញ អំពីផលប៉ះពាល់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) បានធ្វើឲ្យប្រទេសនៅអាមេរិកឡាទីន មួយនេះ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដ៏ធំ ដែលបានចាប់ផ្តើមរងគ្រោះ ដែលប៉ះពាល់ពីការបិទប្រទេស ដែលបានចាប់ផ្តើម កាលពីពាក់កណ្តាលខែមីនា ។

ប្រៀបធៀបនឹងខែមេសា ឆ្នាំ២០១៩ នៅក្នុងតារាង បានបង្ហាញថា បានធ្លាក់ចុះ១៥,០៩ភាគរយ ដែលមានមិនការវិនិច្ឆ័យ នៅក្នុងរដូវកាល ដែលបានបង្កឡើងឡើយ ដោយធ្វើការប្រៀបធៀប រវាងអំឡុងពេលដូចគ្នា នៃខែទាំងពីរប៉ុណ្ណោះ ។

នៅក្នុងខែមីនា ដែលជាខែដំបូងនៃការធ្លាក់ចុះ ដោយវិធានការ ប្រឆាំងនឹងការឆ្លងជំងឺ ហើយនៅក្នុងតារាង បានបង្ហាញថា បានធ្លាក់ចុះ៦,១៦ភាគរយ ធៀបនឹងខែកុម្ភៈ ។

នៅក្នុងដើមឆ្នាំ៤ខែ ក្នុងអំឡុងឆ្នាំ២០២០នេះ នៅក្នុងតារាងបានបង្ហាញថា បានធ្លាក់ចុះ៤,១៥ភាគរយ ហើយក្នុងរយៈពេល១២ខែ គិតត្រឹមខែមេសា នៅក្នុងតារាងបានបង្ហាញថា បានធ្លាក់ចុះ០,៥២ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top