ព្រឹត្តិការណ៍

ប្រមុខការពារជាតិកូរ៉េខាងត្បូង ព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា បើកូរ៉េខាងជើង ធ្វើសកម្មភាពយោធា

សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិ Jeong Kyeong-doo បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងឆ្លើយតបយ៉ាងខ្លាំង ដោយមិនវង្វេងស្មារតីនោះទេ ប្រសិនបើប្រទេសកូរ៉េខាងជើង ធ្វើសកម្មភាពបង្កហេតុខាងយោធា។

ភាពតានតឹងកំពុងកើនឡើងខ្ពស់ នៅឧបទ្វីបកូរ៉េ ដោយសារប្រទេសកូរ៉េខាងជើង បានគំរាមរារាំងរាល់គម្រោងរួមគ្នា និងចាប់ផ្តើមសកម្មភាពយោធា ប្រឆាំងនឹងអ្វីដែលហៅថា សត្រូវដោយសំអាងលើការបរាជ័យ របស់កូរ៉េខាងត្បូង ក្នុងការបញ្ឈប់អ្នករត់ចោលជួរ ពីការបញ្ជូនខិត្តប័ណ្ណ រិះគន់មេដឹកនាំរបស់ខ្លួន ឆ្លងកាត់ព្រំដែន។

ថ្មីៗនេះកូរ៉េខាងជើង​ បានបំផ្លាញការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ នៅទីប្រជុំជន Kaesong ដែលជានិមិត្តរូបនៃការផ្សះផ្សារ និងសមិទ្ធិផល នៃសេចក្តីប្រកាស Panmunjom ដោយប្រធានាធិបតីលោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននៅឆ្នាំ ២០១៨៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top