បច្ចេកវិទ្យា

រកឃើញធ្មេញត្រីឆ្លាម ដ៏ធំមួយលើច្រាំងទឹកភក់ មានទំងហំធំជាងដៃមនុស្ស និងមានទម្ងន់ប្រហែល មួយផោននៅ រដ្ឋ South Carolina

រដ្ឋ South Carolina ៖គូស្នេហ៍មួយគូនៅរដ្ឋ South Carolina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួក គេបានរកឃើញធ្មេញត្រីឆ្លាម Megalodon សម័យបុរេប្រវត្តិមានទំហំធំជាងដៃមនុស្សទៅទៀត ខណៈពេលអ្នកទំាង២នាក់កំពុងដើរ កម្សាន្តនៅទន្លេ Stono ខាងក្រៅទីក្រុង Charleston នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោកស្រី Jessica Rose-Standafer Owens និងប្តីរបស់លោកស្រីឈ្មោះ Simon Chandley Owens បានដើរកម្សាន្តតាមមាត់ទន្លេភក់ នៅពេលនោះពួកគេក៏ប្រទះឃើញឧបករណ៍ពណ៌ប្រផេះលេចចេញពីដីដែលលោក្រីប្រាកដថា ជាធ្មេញត្រីឆ្លាម បន្ទាប់លោកស្រីក៏កាយភក់ចេញដើម្បីមើលឲ្យកាន់តែច្បាស់ថា វាពិតជាធ្មេញមែន ហើយក៏ជាធ្មេញដ៏ធំបំផុតដែលយើងបានរកឃើញ។

ប្តីប្រពន្ធនេះបាននិយាយថា ធ្មេញមានទំហំ ៥,៧៥ អ៊ីញចាប់ពីចុងដល់ឫស មានទំងន់ក្រោម ១ ផោននិងមានអាយុពី ៣ ទៅ ៥ លានឆ្នាំ។ ប្តីប្រពន្ធមួយគូនេះបានបង្ហោះវីដេអូពីការរកឃើញនៅលើបណ្តាញសង្គមFacebook ពួកគេទាំង២បាក់និយាយដោយរំភើបនៅពេលពួកគេបានឃើញធ្មេញដេកនៅភក់៕ ដោយ៖លី ភីលីព

Most Popular

To Top