សេនហ្វ្រេនស៊ីស្កូ ៖ អ្នកស្រាវជ្រាវនៅ Awake Security លើកឡើងពីការខកខាន របស់ឧស្សាហកម្មបច្ចេកវិទ្យា ក្នុងការការពារ កម្មវិធីរុករក ពីព្រោះពួកគេត្រូវបានប្រើច្រើនជាង សម្រាប់អ៊ីមែល ប្រាក់ខែ និងមុខងាររសើបផ្សេងទៀត ដោយការខិតខំ ស៊ើបការណ៍ Spyware ត្រូវបានរកឃើញថ្មី វាយលុកទៅលើអ្នកប្រើ ប្រាស់តាមរយៈការទាញ យកផ្នែកបន្ថែមចំនួន ៣២ លានទាញ យកទៅក្នុងកម្មវិធី រុករកអ៊ីនធើណេត Chrome ឈានមុខគេរបស់ Google ។
ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយថា ខ្លួនបានដកកម្មវិធីបន្ថែម ដែលមានគំនិតអាក្រក់ជាង ៧០ ចេញពីហាង Chrome Web Store របស់ខ្លួនប ន្ទាប់ពីត្រូវបានជូនដំណឹង ដោយអ្នកស្រាវជ្រាវ កាលពីខែមុន ។ អ្នកនាំពាក្យ Google លោក Scott Westover បានប្រាប់ថា នៅពេលយើងជូនដំណឹង អំពីការពង្រីកWeb Storeដែលរំលោភគោល ការណ៍របស់យើង យើងចាត់វិធានការ និងប្រើឧប្បត្តិហេតុ ទាំងនោះជាសម្ភារៈបណ្តុះបណ្តាល ដើម្បីធ្វើឲ្យប្រសើរឡើង នូវការវិភាគដោយស្វ័យប្រវត្តិ និងដោយដៃរបស់យើង ។
យោងតាមសហស្ថាបនិក Awake និងជាប្រធានអ្នក វិទ្យាសាស្ត្រលោក Gary Golomb បានមានប្រសាសន៍ថា ផ្អែកលើចំនួន នៃការទាញយកវា គឺជាយុទ្ធនាការ Chrome store ដែលបង្កគ្រោះថ្នាក់បំផុត រហូតមកដល់បច្ចុប្បន្ន ៕
ដោយ៖លី ភីលីព