ក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃនេះត្រូវបានគេជឿជាក់ថាបានចុះកុងត្រាទិញកីឡាករខ្សែការពារ Pablo Mari ដាច់ចេញពីក្លឹបប្រេស៊ីល Flamengo ហើយក្នុងតម្លៃខ្លួន១៤លានផោនបើទោះបីជាមួយរដូវកាលចុងក្រោយនេះ គាត់បានត្រឹមសម្រាកព្យាបាលរបួសក្តី។
កីឡាករអេស្បាញវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងកាំភ្លើងធំក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Flamengo កាលពីខែមករារហូតដល់ចុងបញ្ចប់រដូវកាលនេះ។ Arsenal បានចំណាយលុយដល់ទៅ៤,២លានផោន រួចទៅហើយដើម្បីនាំយកអតីតកីឡាកររបស់ក្លឹប Man City រូបនេះមករស់នៅបណ្តោះអាសន្នជាមួយខ្លួន។
ចាប់តាំងតែពីដើមឆ្នាំនេះមកកីឡាកររូបនេះ បានបន្តរងរបួសជាប់រហូតមកក្រោយការបង្ហាញខ្លួនឲ្យគ្រូបង្វឹកលោក Mikel Arteta បានតែ៣ប្រកួតប៉ុណ្ណោះហើយជឿជាក់ថា ក្លឹបនឹងចំណាយលុយប្រមាណជា១៤លានផោន ដើម្បីទិញកីឡាកររូបនេះដាច់ពីប្រេស៊ីល៕
ប្រែសម្រួល៖ស៊ុនលី