លទ្ធផល០ស្មើ ជាមួយនឹង Sevilla កាលពីយប់មិញ មានន័យថា Barcelona ដូចជាបាន បើកឱកាសឲ្យ Real Madrid ឡើងមកប្រជែង តំណែងជើងឯក La Liga សម្រាប់ រដូវកាល២០១៩-២០២០នេះ។
ដូចដែរការលើកឡើងនេះ សូម្បីតែប្រធានក្រុម របស់Barcelona គឺកីឡាករ Gerrad Pique ក៏បានសារភាពដែរថា ក្លឹបនឹងជួបភាពលំបាក ក្នុងការប្រជែងពានរង្វាន់ អេស្បាញ រដូវកាលនេះដែរ ក្រោយការប្រកួតត្រឹមស្មើ ជាមួយនឹង Sevilla កាលពីយប់ថ្ងៃសុក្រនោះ។
តាមពិត Barcelona គឺនឹងមាន ឱកាសក្នុងការ នាំមុខ Real Madrid ដាច់ដល់ទៅ៥ពិន្ទុ បើទទួលបានជ័យជំនះ ប៉ុន្តែជាលទ្ធផលបច្ចុប្បន្ន គឺមានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ឈរពីលើតារាង ខណៈដែល Real Madrid នៅសល់មួយប្រកួត ទៀតក្នុងដៃ៕
ប្រែសម្រួល៖ស៊ុនលី