កីឡា

ត្រឡប់ទៅដល់ចិនវិញ Paulinho ធ្វើតេស្តលើកទី១ រកកូវីដ១៩ លទ្ធផលអវិជ្ជមាន

លទ្ធផលនៃការធ្វើតេស្តទី ១រកវិរុសកូវីដ១៩ របស់ខ្សែបម្រើ Paulinho ដែលជាសមាជិក របស់ក្លឹប Evergrande បានទទួលលទ្ធផលគឺ អវិជ្ជមានបន្ទាប់ពីការវិល ត្រឡប់របស់គាត់ ទៅប្រទេសចិន។

កីឡាករ Paulinho បានហោះត្រឡប់ ទៅប្រទេសចិន តាមជើងយន្តហោះ ធម្មតាតាំងតែពី ថ្ងៃអង្គារ ។ ហើយបើយោតាមទៅតាមក្បួនខ្នាត វេជ្ជសាស្រ្ត គាត់ត្រូវឆ្លងកាត់ការធ្វើតេស្ត រកកូវីដ១៩ចំនួន ២លើក ក្នុងកំឡុងពេល ស្ថិតនៅដាច់ដោយ ឡែករយៈពេល ១៤ ថ្ងៃ។

គាត់បានធ្វើតេស្តលើកដំបូង នៅថ្ងៃអង្គារហើយលទ្ធផល បានបង្ហាញថាអវិជ្ជមានហើយ តាមគោលការណ៍ របស់ Evergrande បន្ទាប់ពីការដាក់ឱ្យដាច់ ជាចាំបាច់រយៈពេល ១៤ ថ្ងៃ Paulinho នឹងនៅតែត្រូវការផ្តាច់ខ្លួន នៅផ្ទះរយៈពេល ៧ ថ្ងៃទៀត។ គួរឲ្យដឹងដែរថាក្នុងរដូវកាលឆ្នាំ ២០១៩ Paulinho រកបាន ១៩ គ្រាប់និងជួយមិត្ត រួមក្លឹបរកបាន ៦ គ្រាប់ផ្សងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top