ព្រឹត្តិការណ៍

ករណីកាប់ចាក់គ្នា នៅចំកណ្តាលក្រុង ស្ថិតនៅភាគខាងត្បូង នៃចក្រអង់គ្លេស បណ្តាលឲ្យស្លាប់៣ និងរបួស២នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា ប៉ូលិសក្នុងស្រុកបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស៣នាក់ស្លាប់ និង២នាករបួសធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុ នៃការកាប់ចាក់គ្នា កាលពីយប់ថ្ងៃសៅរ៍ នៅភាគកណ្តាលក្រុង Reading ស្ថិតនៅភាគខាងត្បូង ប្រទេសអង់គ្លេស ។

សារព័ត៌មាន Sky News បានដកស្រង់សម្តីពីប្រភពនានា ដែលបាននិយាយថា គេជឿជាក់ថា មានការកាប់ចាក់គ្នាជាច្រើននៅកន្លែងមួយ គឺឧទ្យាន Forbury Gardens ក្នុងក្រុង Reading ដែលពាក់ព័ន្ធនឹងភេរវករ ។

ប៉ូលិសបាននិយាយថា ពួកគេបានឃើញអ្នកស្លាប់មួយចំនួន ដែលបញ្ជូនដល់មន្ទីរពេទ្យ Royal Berkshire Hospital ។ អ្នកនាំពាក្យប្រចាំមន្ទីរពេទ្យមួយរូបបានបញ្ជាក់ថា ២នាក់ក្នុងចំណោមអ្នករងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ស្ថិតក្នុងការកន្លែងសង្គ្រោះបន្ទាន់ ។

ដំបូងឡើយ ប៉ូលិសក្នុងស្រុក បាននិយាយថា បុរសម្នាក់ ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ហើយឥឡូវនេះ ស្ថិតនៅក្នុងមន្ទីរឃុំឃាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top