បរទេស៖របាយការណ៍ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកមួយ បាននិយាយប្រាប់ថា យុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណ សម្រាប់កិច្ចការពារ ក្នុងលំហអាកាស ចាត់ទុកបរិយាកាស ជាដែនដីប្រយុទ្ធមួយកន្លែង នេះបើយោងតាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មាន UPI។
នៅក្នុងសប្ដាហ៍នេះ មន្ទីរបញ្ចកោណ បាននិយាយប្រាប់ឲ្យដឹងថា យុទ្ធសាស្ត្រលំហអាកាសការពារ ស្នើឲ្យមានតំហែទាំចំពោះឧត្តមភាពលំហអាកាស គាំទ្រចំពោះប្រតិបត្តិការជាតិរួមគ្នា នៅលើផែនដី និងការធានារក្សា ឲ្យបាននូវស្ថិរភាព លំហអាកាស។
របាយការណ៍ បានបង្ហាញនូវអ្វី ដែលមន្ត្រីជំនាញហៅថា គំនូសប្រឹងប្រែងអាទិភាពចំនួន៤ គឺការកសាងអត្ថប្រយោជន៍យោធា ដ៏ទំលំទូលាយនៅក្នុងលំហ ការរួមបញ្ចូលអំណាចក្នុងលំហ ទៅក្នុងវិស័យយោធា ការកំណត់បង្កើតរូបរាង បរិយាកាសយុទ្ធសាស្ត្រ និងសហប្រតិបត្តិការ ជាមួយសម្ពន្ធមិត្ត ដៃគូ និងក្រសួងរដ្ឋាភិបាលនិងទីភ្នាក់ងារ សហរដ្ឋអាមេរិកផ្សេងៗទៀត៕
ប្រែសម្រួល៖ប៉ាង កុង