នៅសប្តាហ៍នេះ គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានធ្វើការសារភាពមួយថា សំពាធនឹងកើនឡើង ចំពោះរូបគាត់នៅពេល ដែលក្លឹបអាចទិញបានកីឡាករ ខ្សែប្រយុទ្ធថ្លៃ ចំនួន២រូបគឺ Ziyech និង Werner មករួមក្លឹបនៅរដូវកាល ក្រោយនោះ ។
ក្លឹបនឹងតាមដាក់សំពាធលោកថា ដើម្បីធ្វើយ៉ាងណាឲ្យ Chelsea អាចមានលទ្ធភាព ប្រកួតប្រជែងជាមួយនឹង Liverpool ឲ្យបាននៅរដូវកាលក្រោយ ។ មកដល់ពេលនេះ Timo Werner តម្លៃខ្លួន៨៥លានផោន គឺត្រូវបានក្លឹបទិញបានជាផ្លូវការ ហើយនិងត្រូវរងចាំការ បង្ហាញខ្លួនដំបូង នៅរដូវកាលក្រោយ។
លោក Lampard នៅរដូវក្តៅនេះត្រូវបានគេជឿជាក់ថា ទទួលបានគាំទ្រ និងផ្តល់ទំនុកចិត្តខ្លាំងមែនទែន ពីសំណាក់ម្ចាស់ក្លឹប ដែលជាសេដ្ឋីពាន់ប៊ីលានដុល្លារ គឺលោក Roman Abrahimovic ហេតុនេះយើងនឹងអាចឃើញ កីឡាករឆ្នើមទាំងពីរចាប់ដៃគូគ្នា នៅរដូវកាលក្រោយជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី