អនាគតកីឡាករអ្នកចាំទី របស់ជម្រើសជាតិអង់គ្លេស Dean Henderson ទោះបីជាមិនអាចលេងនៅក្លឹបដើមរបស់គាត់គឺ Man United មែនដោយសារតែ David De Gea ប៉ុន្តែកុងត្រាដែលមានតម្លៃកើនឡើងនោះ គឺបានត្រៀមរួចជាស្រេចដើម្បី ឲ្យគាត់ចុះកុងត្រា។
Henderson បានដឹងខ្លួនយ៉ាងច្បាស់ហើយថា ទោះបីជាបន្តកុងត្រាថ្មីក៏គាត់នៅតែមិនអាចបង្ហាញខ្លួន ឲ្យឈុត១១នាក់ដំបូងសម្រាប់លោក Solskjare បាននោះដែរនៅពេលនេះហើយនឹងត្រូវបន្តលេងក្នុងលក្ខណ្ឌខ្ចីជើងទៅ Sheffiled United បន្ថែមទៀតជាមិនខាន។
Chelsea ក្រោមការដឹកនាំរបស់លោក Lampard និងមានការគាំទ្រផ្នែកហរិញ្ញវត្ថុពេញទំហឹង ពីម្ចាស់ក្លឹបផងនោះបានចូលខ្លួនមកសុំចរចាជាមួយនឹងកីឡាករដោយផ្ទាល់ ដោយសង្ឃឹមថាកីឡាករអនាគតរបស់ជម្រើសជាតិអង់គ្លេស ក៏នឹងមានបំណងលេងឲ្យឈុតធំរបស់ក្លឹបធំណាមួយដែរក្នុងពេលដែល វ័យរបស់ខ្លួន២៣ឆ្នាំទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី