ព្រឹត្តិការណ៍

ឥណ្ឌានិងចិន ចោទដាក់គ្នា ពីបទរំលោភបំពាន ព្រំដែន

បរទេស៖ប្រទេសឥណ្ឌានិងប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានធ្វើការចោទប្រកាន់ចំពោះគ្នាទៅវិញទៅមកថា បានបំពានព្រំដែនរួមជាក់ស្តែង ជាតំបន់មួយដែលក្នុងសប្ដាហ៍នេះ បានក្លាយជាកន្លែងប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ រវាងមហាយក្សអាស៊ីមានអាវុធនុយក្លេអ៊ែទាំងពីរ។ 

ក្រោយមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានព្យាយាមថ្កោលទោសការប៉ះទង្គិចគ្នា ដែលសម្លាប់ទាហានឥណ្ឌាតិចបំផុត២០នាក់ និងរបួសជាង៧០នាក់នោះ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោសភាគីចិនពីបទព្យាយាមកសាងសំណង់ ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង។ 

ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Zhao Lijian បានចោទប្រកាន់កងទ័ពប្រទេសចិន ពីបទបង្កហេតុដោយចេតនា នៅក្នុងតំបន់ជួរភ្នំហិមាល័យដែលមានភាពតានតឹង នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top