កីឡា

Stones កំពុងប្រឈមមុខ ក្លាយជាកីឡាករ សម្រាប់លក់ចេញ ពីក្លឹបនៅរដូវក្តៅនេះ

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបជើងឯកអង់គ្លេស រដូវកាល ចាស់ Man City ត្រូវបានគេដឹងថា បានព្យាយាមស្វែងរកកីឡាករ ខ្សែការពារចំណូលថ្មី តាំងតែពីមុនកូវីដ១៩មកម្ល៉េះ ដែលវាបានធ្វើឲ្យមានព័ត៌មាន ងឿងឆ្លល់ជាច្រើនពាក់ព័ន្ធ ទៅនឹងករណីនេះ ។

John Stones ដែលជាកីឡាករខ្សែការពារឈុត១១នាក់ ដំបូងរបស់ក្លឹបមិនមានឈ្មោះ នៅក្នុងបញ្ជីរបួសឬរវល់ជាមួយ នឹងជម្រើសជាតិឡើយហើយ ខណៈដែលលោក Pep Guardiola ក៏ធ្លាប់បានបញ្ជាក់ដែរថា លោកនឹងបញ្ចេញកីឡាករខ្សែការពារមួយចំនួន នាពេលខាងមុខនេះវាបានក្លាយ ទៅជាការសង្ស័យថាកីឡាករអង់គ្លេសនេះ នឹងអាចត្រូវបានលក់ចេញជាមិនខាន ។

តាមអ្នកជំនាញបានអះអាង ហើយថាចាប់តាំងតែពីការ ចាកចេញរបស់ខ្សែការពារ Vincent Kompany កាលពីរដូវក្តៅឆ្នាំ២០១៩ និងកីឡាកររបួស Aymeric Laporte រហូតមកដល់ពេលនេះទំរង់លេង នៅក្នុងតំបន់ការពារក្រោមការ ទទួលខុសត្រូវដោយ John Stonesពិតជាមានភាពអន់ថយខ្លាំង មែនទែនដែលជាមូលហេតុតែមួយគត់ សម្រាប់លោក Pep ក្នុងការស្វែងរកវិធីដោះស្រាយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top